Skip to main content
King County logo

រដ្ធបាលគ្រប់គ្រងនិងត្រួតពិនិត្យថ្នាំពេទ្យ (FDA) បានយល់ព្រមអោយអនុម័តប្រើថ្នាំវ៉ាក់ សាំងការពារជំងឺកូវីដ-១៩ ក្នុងលក្ខណៈគ្រាបន្ទាន់សិន។ ក្រសួងសុខភាពសាធារណៈ - ទីក្រុង Seattle និង King County កំពុងធ្វើការជាមួយក្រសួងសុខាភិបាលនៃរដ្ឋវ៉ាស៊ីងតោន លើការចែកចាយចាក់វ៉ាក់សាំង។

 • វ៉ាក់សាំងវគ្គលើកដំបូងគេបង្អស់នឹងមានចំនួនកំណត់ហើយសម្រាប់តែចាក់អោយអ្នកដែលអាចជួបហានិភ័យខ្ពស់បំផុតមុនគេ ដូចជា អ្នកធ្វើការបម្រើផ្នែកសុខភាពនិងអ្នកដែលរស់នៅឯមណ្ឌលថែទាំមនុស្សចាស់ជរានិងមណ្ណលថែទាំផ្សេងៗទៀតហើយនិង មនុស្សមានវ័យចំណាស់។
 • ការឧបត្ថម្ភថ្នាំវ៉ាក់សាំង COVID-19 នឹងបន្តមានចំនួនកំណត់ជា ច្រើនខែតទៅទៀត តែទីបំផុត ថ្នាំវ៉ាក់សាំងនឹងមាន សម្រាប់មនុស្សគ្រប់គ្នាដែលថិតនៅក្នុងក្រុមដែលតម្រូវអោយចាក់វ៉ាក់សាំង។
 • សុវត្ថិភាពនៃការចាក់ថ្នាំវ៉ាក់សាំងគឺសំខាន់ជាងគេ។ គ្រប់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទាំងអស់ត្រូវឆ្លងកាត់ការវិនិច្ឆ័យ និងការសាកល្បងយ៉ាងម៉ឺងម៉ាត់ជាច្រើនដំណាក់កាល ហើយនិងឆ្លងកាត់ទម្រង់ការអនុម័តជាច្រើនទៀតមុនគេអាច យកវាមកប្រើការបាន។ គេនឹងយល់ព្រមអោយអនុម័ត ប្រសិនបើវាឆ្លងផុតស្តង់ដារសុវត្ថិភាពនិងប្រសិទ្ធភាព របស់ FDA តែប៉ុណ្ណោះ។ វ៉ាក់សាំងនឹងត្រូវបានត្រួតពិនិត្យមើលសុវត្ថិភាពផងដែរ នៅពេលគេយកវាមកចាក់អោយអ្នកជំងឺ។

គេផ្ដល់ពត៌មានថ្មីៗជាញឹកញាប់អំពីរបៀបទៅចាក់វ៉ាក់សាំង។ យើងព្យាយាមបកប្រែពត៌មានថ្មីៗជូនអ្នកយ៉ាងឆាប់រហ័ស តាមដែលអាចធ្វើបាន ប៉ុន្តែប្រហែលជាអាចមានការយឺតយ៉ាវ ដោយសារ យើងត្រូវចំណាយ ពេលបកប្រែជាភាសាខ្មែរសិន។ សូមអរគុណចំពោះការអាព្យាស្រ័យរបស់លោកអ្នក។

គេចុះពត៌មានថ្មីៗបំផុតជាភាសាអង់គ្លេសនៅក្នុងគេហទំព័រ kingcounty.gov/covid/vaccine.

នៅទីបំផុត មនុស្សគ្រប់ៗគ្នាដែលចង់ចាក់វ៉ាក់សាំងនឹងអាចចាក់បាន។ ទោះយ៉ាងណាក៏ដោយ នៅពេលវ៉ាក់សាំងចេញ មកជាដំបូង ចំនួនផ្គត់ផ្គង់នឹងមានកំណត់។ វ៉ាក់សាំង ជាដំបូងនឹងត្រូវចាក់អោយប្រជាជនណាដែលមានហានិភ័យ ខ្ពស់បំផុតក្នុងការកើតជំងឺ ខូវីដ១៩ ឬអាចមានបញ្ហាសុខភាពធ្ងន់ធ្ងរ ប្រសិនបើពួកគេឆ្លងជំងឺខូវីដ១៩ ដូចជាបុគ្គ លិកបម្រើការងារផ្នែកសុខភាពមនុស្សវ័យចំណាស់ដែលកំពុងរស់នៅក្នុងមណ្ឌល ថែទាំឬជួយឧបត្ថម្ភក្នុងការរស់នៅ ហើយនិងបុគ្កលិកការងារចាំបាច់ផ្សេងៗទៀត។

ក្រសួងសុខាភិបាលរដ្ឋវ៉ាស៊ីងតោន (DOH) បានផ្តល់ថ្នាំវ៉ាក់សាំងអោយទៅមន្ទីរពេទ្យ ឱសថស្ថាននិងប្រព័ន្ធសុខភាពដែលបានចុះឈ្មោះទទួលថ្នាំវ៉ាក់សាំង។ ក្រសួង DOH និងសុខភាពសាធារណៈ - Seattle និង King County កំពុងធ្វើការជាមួយដៃគូជាច្រើន ដើម្បីបង្កើនចំនួនទីតាំងជាច្រើនកន្លែងដើម្បីចាក់វ៉ាក់សាំងអោយប្រជាជនអោយបានកាន់តែច្រើន។

ចាប់តាំងពីថ្ងៃទី 18 ខែមករា ឆ្នាំ 2021 ក្រសួងសុខាភិបាលរដ្ឋវ៉ាស៊ីងតោន បានបើកការចែកចាយវ៉ាក់សាំងរហូតដល់ដំណាក់កាលទី 1b1 ។

បច្ចុប្បន្ននេះ គេបើកចាក់វ៉ាក់សាំងអោយមនុស្សមានលក្ខណៈដូចតទៅ៖

 • អ្នកមានលក្ខណៈសម្បត្តិចាក់វ៉ាក់សាំងក្នុងដំណាក់កាលទី 1a គឺ (Eligible for Phase 1a): គ្រប់បុគ្គលិក ទាំងអស់ដែលធ្វើការនៅមន្ទីរថែទាំសុខភាព មណ្ឌលថែទាំងមនុស្សចាស់ជរានិងបុគ្គលិកធ្វើការនៅទីនោះនិងអ្នកមើល ថែទាំអ្នកជំងឺនៅតាមផ្ទះហើយនិងអ្នកជាំនួយការផ្នែកសុខភាព ។
 • អ្នកមានលក្ខណៈសម្បត្តិចាក់វ៉ាក់សាំងក្នុងដំណាក់កាលទី 1b1 គឺ:
  • អ្នកមានអាយុពី 65 ឡើងទៅ
  • អ្នកមានអាយុពី 50 ឡើងទៅ ប្រសិនបើពួកគេស្នាក់នៅក្នុងផ្ទះដែលមានមនុស្សពី 2 ជំនាន់ឡើង ទៅរស់នៅទីនោះ (ដូចជា មនុស្សនិងចៅ) ហើយមានលក្ខណៈសម្បត្តិទាំងនេះ៖:
   • មិនអាចរស់នៅដោយខ្លួនឯងនិងទទួលបានការគាំទ្រពីសាច់ញាតិឬអ្នកថែទាំ (ជួលឬមិនជួលគេ) ឬនរណាម្នាក់មកពីខាងក្រៅ
   • រស់នៅនិងមើលថែទាំកូនក្មេងតូចៗ ដូចជាជីដូនជីតានិងចៅជាដើម ។

អ្នកគ្មានលក្ខណៈសម្បត្តិចាក់វ៉ាក់សាំងក្នុងដំណាក់កាលនេះ ៖

 • អ្នកមានអាយុក្រោម 50
 • នរណាម្នាក់មានអាយុលើសពី 50 ឡើងទៅ ដែលមើលថែទាំដៃគូឬមិត្តភក្តិ
 • អ្នកមានវ័យចំណាស់ដែលអាចរស់នៅដោយខ្លួនឯងនិងកំពុងមើលថែទាំបងប្អូន/កូនរបស់ពួកគេ។

ស្វែងយល់បន្ថែមអំពីលក្ខណៈសម្បត្តិនិងការចាក់វ៉ាក់សាំងនៅក្នុងតំបន់ឃីងខោនធី (getting vaccinated in King County) ។

 • Medicare, Medicaid ហើយនិងការធានារ៉ាប់រងសុខភាពភាគច្រើននឹងចេញ ថ្លៃចាក់វ៉ាក់សាំងការពារជំងឺខូវីដ ហើយគេ នឹងចេញថ្លៃចាក់វ៉ាក់សាំងអោយអ្នកដែល គ្មានធានារ៉ាប់រងសុខភាព។ លោកអ្នកប្រហែលជាបង់ថ្លៃឈ្នួលខ្លះឬថ្លៃឈ្នួលទៅជួប ពេទ្យអាស្រ័យទៅលើផែនការធានារ៉ាប់រងសុខភាពរបស់អ្នកឬគ្រូពេទ្យដែលអ្នកទៅ ជួបដើម្បីចាក់វ៉ាក់សាំង។
 • ក្រសួងសុខភាពសាធារណៈក៏កំពុងរៀបចំផែនការបើកមន្ទីរចាក់វ៉ាក់សាំងដោយឥតគិតថ្លៃនៅពេលមានចំនួនវ៉ាក់សាំងគ្រប់គ្រាន់។

ថ្នាំវ៉ាក់សាំងការពារជំងឺខូវីដ១៩ COVID-19 ត្រូវឆ្លងកាត់ការសាកល្បងព្យា បាលយ៉ាងហ្មត់ចត់ដែលមានអ្នកចូលរួមសាកល្បងរាប់ពាន់នាក់ បានចាក់វ៉ាក់សាំងនេះ។ ការអនុម័តសម្រាប់ការប្រើប្រាស់ត្រូវអនុវត្តតាមជំហានទាំងនេះ។ រដ្ឋបាលត្រួតពិនិត្យ ថ្នាំពេទ្យ (FDA) វិភាគទិន្នន័យ វិទ្យាសាស្ត្រពីការសាកល្បងទាំងនេះដើម្បីកំណត់ពី សុវត្ថិភាពនិងប្រសិទ្ធភាពនៃវ៉ាក់សាំងនីមួយៗ។ រដ្ធបាល FDA រំពឹងលើការវិភាគនិង អនុសាសពីក្រុមប្រឹក្សាអ្នកវិទ្យាសាស្ត្រនិងអ្នកជំនាញឯករាជ្យ ដែលគេហៅថា គណកម្មការក្រុមប្រឹក្សាទាក់ទងនិងផលិតលជីវសាស្រ្តនិងវ៉ាក់សាំង Vaccines and Related Biological Products Advisory Committee (VRBPAC)។  អង្គប្រជុំរបស់ VRBPAC បើកអោយសាធារណៈចូលរួម។

ប្រសិនបើវ៉ាក់សាំងត្រូវនឹងខ្នាតស្តង់ដារសុវត្ថិភាពនិងប្រសិទ្ធភាពរបស់រដ្ឋបាល FDA, FDA អាចបើកអោយប្រើវ៉ាក់សាំងនេះ នៅសហរដ្ឋ អាមេរិក តាមរយៈអាជ្ញាប័ណ្ណបែប បុរាណឬអនុញ្ញាតអោយប្រើក្នុងលក្ខណៈគ្រាបន្ទាន់សិន។

ក្រោយពីរដ្ឋបាល FDA បានធ្វើការសម្រេចចិត្តរបស់ខ្លួនហើយ ស្ថាប័នប្រឹក្សាឯក រាជ្យនៃអ្នកជំនាញផ្នែកពិនិត្យថ្នាំវ៉ាក់សាំងទី២និង គណៈកម្មាធិការប្រឹក្សាអនុវត្តថ្នាំ វ៉ាក់សាំងនៃសហរដ្ធអាមេរិក the US Advisory Committee on Im-munizationPractices (ACIP) នឹងត្រួតពិនិត្យទិន្នន័យសុវត្ថិភាពនិងប្រសិទ្ធ ភាពនៃថ្នាំវ៉ាក់សាំងហើយផ្តល់អនុសាសន៍ ទៅក្រសួងគ្រប់គ្រងជំងឺ CDC ពីគោល ការណែនាំសម្រាប់អ្នកថែទាំសុខភាពនិងសាធារណៈអំពីការប្រើវ៉ាក់សាំងនេះ។


ការត្រួតពិនិត្យសុវត្ថិភាពថ្នាំវ៉ាក់សាំង

ក្រោយពីថ្នាំវ៉ាក់សាំងត្រូវបានអនុញ្ញាតអោយយកមកប្រើប្រាស់ហើយ គេក៏ដាក់ ប្រព័ន្ធ ត្រួតពិនិត្យសុវត្ថិភាព ជាច្រើន Safety monitoring systems ដើម្បីតាម ដានផលប៉ះពាល់ដែលអាចកើតឡើង។ ប្រសិនបើផលប៉ះពាល់ធ្ងន់ធ្ងរត្រូវបានរកឃើញ ដែលគេមិនបានរំពឹងទុកជាមុន អ្នកជំនាញនឹងធ្វើការឱ្យបានយ៉ាងឆាប់រហ័សដើម្បី កំណត់ថា តើវាពិតជាគួរអោយព្រួយបារម្មណ៌
ពីសុវត្តភាព មែនឬអត់។ នេះគឺជាដំណើរ ការបន្តវិភាគសុវត្ថិភាពទោះបីជាការសាកល្បងព្យាបាលត្រូវបានបញ្ចប់ក៏ដោយ។ ចំពោះ ថ្នាំវ៉ាក់សាំងការពារជំងឺខូវីដ១៩ COVID-19 ក្រសួង CDC និង រដ្ធបាល FDA បានពង្រីកប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាព ដើម្បីវិភាគមើលសុវត្ថិភាពដោយ យកចិត្តទុកដាក់និងធានាថា ថ្នាំវ៉ាក់សាំងចាក់ការពារជំងឺខូវីដ១៩មានសុវត្ថិភាព ដ៏ល្អជាទីបំផុត។

 • ចំពោះព័ត៌មានបន្ថែមស: ដើម្បីធានាសុវត្ថិភាពនៃថ្នាំវ៉ាក់សាំងការពារជំងឺខូវីដ១៩នៅសហរដ្ឋអាមេរិក CDC

មានតែអ្នកជំនាញខាងសុខភាពដែលមានប័ណ្ណអនុញ្ញាតនិងការហ្វឹកហ្វឺនទេទើបអាចចាក់ថ្នាំវ៉ាក់សាំងអោយអ្នកជំងឺបាន។

មានតែបុគ្គលដែលមានប័ណ្ណអនុញ្ញាតនិងការហាត់ហ្វឹកហ្វឺនប៉ុណ្ណោះទើបអាចចាក់ថ្នាំ វ៉ាក់សាំងអោយអ្នកជំងឺបាន។ នៅពេលថ្នាំវ៉ាក់ សាំងមានកាន់តែច្រើនសម្រាប់សាធារណៈ ជនទូទៅ អ្នកផ្តល់សេវាថែទាំសុខភាពជាច្រើនប្រភេទនឹងផ្តល់ថ្នាំវ៉ាក់សាំងតាម លំដាប់លំដោយ។ អ្នកផ្តល់សេវាទាំងនេះអាចផ្ដល់ការចាក់ថ្នាំវ៉ាក់សាំងទាំងនៅ ក្នុងមន្ទីរសុខភាពនិងមន្ទីរពេទ្យហើយនិងនៅតាមព្រឹត្តិការណ៍ចល័តឬព្រឹត្តការណ៍ ជាច្រើនផ្សេងៗទៀតនៅក្នុងសហគមន៍។

 • វ៉ាក់សាំងដែលមានសុវត្តភាពនិងប្រសិទ្ធិភាពអាចទប់ស្កាត់ជំងឺកូវីដ១៩បាន គឺជាការរកឃើញដ៏ធំធេងមួយ។ ប៉ុន្តែវ៉ាក់សាំងតែ មួយមុខគត់គឺមិនអាចបញ្ឈប់ជំងឺរាតត្បាតនេះ បានទេ។
 • ទោះបីជាក្រោយពីមានវ៉ាក់សាំងចាក់ការពារដ៏ដោយ ការបញ្ឈប់ជំងឺរាតត្បាតនឹងតម្រូវ អោយយើងគ្រប់ៗគ្នា បន្តគោរព តាមគោលការណែនាំដើម្បីការពារខ្លួននិងអ្នកដ៏ទៃ ទោះបីជាពួកគេបានចាក់វ៉ាក់សាំងការពារហើយក៏ដោយ។ នេះមានរួម បញ្ចូលទាំង ការពាក់ម៉ាស់ នៅអោយឆ្ងាយពីគ្នាចំងាយ៦ហ្វីត ដាក់កំណត់លើសកម្មភាពទាំង ឡាយនៅខាងក្រៅ ផ្ទះហើយនិងជៀសវាងទីប្រជុំជន លាងដៃអោយបានញឹកញាប់ គោរពតាមការណែនាំរបស់ក្រសួងគ្រប់គ្រងជំងឺ CDC អំពីការធ្វើដំណើរ ហើយនិង គោរពតាមការណែនាំឃុំខ្លួនក្រោយពីបាននៅជិតនរណាម្នាក់កើតជំងឺកូវីដ១៩។

ចំពោះព័ត៌មានបន្ថែមអំពីថ្នាំវ៉ាក់សាំងការពារជំងឺខូវីដ១៩ (COVID-19)


Link/share our site at www.kingcounty.gov/covid/vaccine/khmer