
សេចក្ដីណែនាំបច្ចុប្បន្នអំពីជំងឺកូវីដ-១៩ COVID-19
ការរឹតបន្តឹងបណ្ដោះអាសន្នថ្មីនៅក្នុងតំបន់ King County
យើងព្យាយាមបកប្រែពត៌មានថ្មីៗជូនអ្នកយ៉ាងឆាប់រហ័ស តាមដែលអាចធ្វើបាន ប៉ុន្តែប្រហែលជាអាចមានការយឺតយ៉ាវ ដោយសារ យើងត្រូវចំណាយ ពេលបកប្រែជាភាសាខ្មែរសិន។ សូមអរគុណចំពោះការអាព្យាស្រ័យរបស់លោកអ្នក។ គេចុះពត៌មានថ្មីៗបំផុតជាភាសាអង់គ្លេសនៅក្នុងគេហទំព័រ kingcounty.gov/HealthyWA។ |
ព័ត៌មានថ្មីចុះនៅថ្ងៃទី 16 ខែ វិច្ឆិកា ឆ្នាំ 2020៖
នៅក្នុងតំបន់ឃីងខោនធី អត្រាករណីជំងឺបានកើនឡើងដល់កំរិតខ្ពស់ថ្មីដែល ជាកំរិតគ្រោះថ្នាក់ហើយអ្នកចូលមន្ទីរពេទ្យក៏កើនកាន់តែច្រើនដែរ។ យើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ះពាល់ដែលកំពុងកើនឡើងដល់សុខភាពសហគមន៍ ប្រព័ន្ធថែទាំសុខភាពហើយនិងសេដ្ឋកិច្ចរបស់យើង។ នៅថ្ងៃទី ១៥ ខែវិច្ឆិកា លោកអភិបាលរដ្ធ Inslee បានចាប់ផ្ដើមប្រកាសដាក់ការរឹតបន្តឹងរហូតដល់ថ្ងៃទី ១៤ ខែធ្នូ។
ការរឹតបន្តឹងថ្មីរួមមាន៖
- ហាមជួបជុំគ្នានៅក្នុងផ្ទះឬក្នុងអគារជាមួយមនុស្សដែលមិនរស់នៅជាមួយអ្នក លុះត្រាតែអ្នកត្រូវបានធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃរួចមកហើយឬក៏បានធ្វើចត្តាឡីស័ករយៈពេល ៧ ថ្ងៃហើយលទ្ធផលតេស្តជំងឺខូវីដអវិជ្ជមាន។
- អាចជួបជុំគ្នានៅខាងក្រៅជាមួយមនុស្សដែលមិនរស់នៅជាមួយអ្នកបាន តែមិនអោយលើសពី ៥ នាក់ ។
- សេវាកម្មនៅក្នុងភោជនីយដ្ឋាននិងក្នុងបាលក់ស្រានឹងត្រូវបិទ ប៉ុន្តែអាចកម្មង់ម្ហូបយកទៅផ្ទះ និងផ្តល់សេវាកម្មអង្គុយបរិភោគអាហារនៅខាងក្រៅហាងទៅតាមការកំណត់។
- ក្នុងហាងលក់ខោអាវ ហាងលក់គ្រឿងម្ហូបអាហារនិងសេវាកម្មបម្រើផ្ទាល់ខ្លួន (ឧ. ដូចជា ហាងសម្អាងសក់និងហាងធ្វើក្រចក, ហាងកាត់សក់ជាដើម ។ ល។ ) ត្រូវបានកំណត់ត្រឹមតែ ២៥% នៃចំនួនកំណត់។
- សេវាកម្មសាសនាក្នុងវត្តឬព្រះវិហារ ត្រូវបានកំណត់ត្រឹម ២៥% នៃចំនួនកំណត់ ឬមិនអោយលើសពី ២០០ នាក់ ដោយយោលទៅតាមចំនួនមនុស្ស។ ហាមជួបជុំគ្នាឬប្រគុំតន្រ្តីនៅក្នុងព្រះវិហារ ប៉ុន្តែអ្នកលេងភ្លេងតែម្នាក់ឯងអាចលេងបាន។ ត្រូវពាក់របាំងគ្របមុខគ្រប់ពេលវេលា។
- មនុស្សគ្រប់គ្នាគួរតែស្នាក់នៅផ្ទះឬក៏ក្នុងតំបន់របស់ពួកគេហើយជៀសវាងការធ្វើដំណើរដែលមិនចាំបាច់ទៅកាន់រដ្ឋឬប្រទេសផ្សេងទៀត។
យើងដឹងពីអ្វីដែលអាចបញ្ឈប់ការរីករាលដាលជំងឺហើយឥឡូវនេះយើងត្រូវអនុវត្តបន្ថែមទៀតនូវវិធានការដែលយើងដឹងថាមានសុពលភាព៖
- ពាក់ម៉ាសនៅជុំវិញមនុស្សដែលអ្នកមិនរស់នៅជាមួយ (សូម្បីតែមិត្តភក្តិជិតស្និទ្ធនិងក្រុមគ្រួសារក៏ដោយ) ។
- ស្នាក់នៅផ្ទះឱ្យបានច្រើនជាទីបំផុត។
- កំណត់ចំនួន ទំហំនិងភាពញឹកញាប់នៃការប្រមូលផ្តុំគ្នា ជាពិសេសនៅខាងក្នុងផ្ទះឬអគារ ហើយនិងបង្កើនខ្យល់ចេញចូលនៅក្នុងផ្ទះអោយបានច្រើន។
- ធ្វើតេស្ត៍ភ្លាមនៅពេលចេញរោគសញ្ញាជំងឺលើកដំបូង ឬប្រសិនបើអ្នកនៅក្បែរអ្នកដែលកើតជំងឺខូវីដ១៩។
- ជម្រើសដែលមានសុវត្ថិភាពបំផុតគឺត្រូវចៀសវាងការជួបជុំគ្នាជាមួយមនុស្សនៅខាងក្រៅគ្រួសាររបស់អ្នកនៅរដូវវិស្សមកាលនេះ។
អ្វីខ្លះនៅបើក
វិច្ឆិកាទី ១៧ ដល់ ថ្ងៃទី ១១ ខែមករាឆ្នាំ ២០២១
ក្រៅពីការងារដ៏ចាំបាច់ គេក៏អនុញ្ញាតអ្វីៗដូចខាងក្រោមនេះដែរ៖
ទីកន្លែងកម្សាន្ដ
- កីឡាសម្រាប់យុវជននិងអ្នកពេញវ័យ (សម្រាប់នៅខាងក្រៅតែប៉ុណ្ណោះ, ត្រូវពាក់ម៉ាស់)
- ការបរបាញ់ និង នេសាទត្រី
- ការជិះស្គី
- ការបោះជំរុំ
- វាយកូនហ្គោល និង កីឡាវាយកូនបាល់
- ការលេងកម្សាន្ដខាងក្រៅមានមនុស្សចំនួន ៥នាក់ឬតិចជាងនេះជាមួយមនុស្សក្រៅពីក្រុមគ្រួសាររបស់អ្នក
- ការប្រណាំងគ្នា៖ ជិះកង់, រត់, ជិះស្គីរំអិលលើទឹកកក, កីឡាជិះស្គីផងបាញ់កាំភ្លើងផង, ប្រណាំងអុំទូក, ការប្រណាំងហែលទឹកផង ជិះកង់ផងនិងរត់ផង, ហើយនិងការប្រណាំងកីឡាជាច្រើនប្រភេទទៀត
- ទីកន្លែងលេងទឹកកម្សាន្ដ (តាមការណាត់តែប៉ុណ្ណោះ)
ការប្រមូលផ្ដុំគ្នា
- ហាមជួបជុំគ្នានៅក្នុងផ្ទះជាមួយមនុស្សដែលមិនរស់នៅជាមួយអ្នក លុះត្រាតែអ្នកបានធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ រួចមកហើយមុនពេលជួបជុំគ្នាឬក៏បានធ្វើចត្តាឡីស័ករយៈពេល ៧ ថ្ងៃហើយទលទ្ធផលតេស្តជំងឺខូវីដ១៩អវិជ្ជមាន។
- ជួបជុំគ្នានៅខាងក្រៅមិនអោយលើសពី ៥ នាក់ ជាមួយមនុស្សដែលមិនរស់នៅជាមួយអ្នក។
- សេវាកម្មខាងសាសនានៅក្នុងវត្តឬព្រះវិហាឬបានត្រឹមតែ ២៥% នៃចំនួនកំណត់ ឬ មិនអោយលើសពី ២០០ នាក់។ ត្រូវពាក់របាំងគ្របមុខ។ (ហាមមិនអោយមាន ការប្រគុំក្រុមចម្រៀង, ក្រុមតន្រ្តីសម័យនិងក្រុមតន្រ្តីចំរុះ។ ការប្រគុំតន្រ្តីចម្រៀងនៅព្រះវិហារក៏មិនអនុញ្ញាតដែរ)
- ពិធីបុណ្យជំនឿសាសនាឬការពិគ្រោះយោបល់នៅតាមផ្ទះអនុញ្ញាតអោយមានត្រឹមតែ ៥ នាក់ទេ។
- ពិធីរៀបអាពាហ៍ពិពាហ៍និងពិធីបុណ្យសពកំណត់អោយមានត្រឹមតែ ៣០ នាក់ប៉ុណ្ណោះ។ (ហាមមានពិធីទទួលភ្ញៀវ)
- ការមកលេងបងប្អូននៅខាងក្រៅមណ្ឌលថែទាំមនុស្សចាស់ជរា។ (ការចូលមកខាងក្នុងគឺសម្រាប់តែអ្នកមើលថែទាំចាំបាច់និងស្ថានភាពថែទាំប្រកបដោយក្តីមេត្តា)
- គេអនុញ្ញាតអោយមានការរៀនសូត្រនិងការមើលថែទាំកូនក្មេងក្នុងលក្ខណជាគ្រួសារ (ថិតក្នុងករណីលើកលែងផ្នែកវិស័យសិក្សា)
ការធ្វើដំណើរ
- មនុស្សគ្រប់គ្នាគួរតែស្នាក់នៅផ្ទះឬក្នុងនៅក្នុងតំបន់របស់ពួកគេហើយចៀសវៀងការធ្វើដំណើរដែលមិនចាំបាច់ទៅកាន់រដ្ឋឬប្រទេសផ្សេងទៀត។
- មនុស្សដែលមកពីរដ្ឋឬបណ្តាប្រទេសផ្សេងទៀត រួមទាំងការវិលត្រឡប់របស់អ្នកមានទីលំនៅក្នុងរដ្ធវ៉ាស៊ីងតោន គួរតែធ្វើចត្តាឡីស័ក 14 ថ្ងៃ ក្រៅពីត្រឡប់មកដល់វិញ។
អាជីកម្មនិងសេវាកម្ម
- ទីកន្លែងចិញ្ចឹមត្រីនិងសួនសត្វ (សម្រាប់តែពិព័រណ៍ខាងក្រៅតែប៉ុណ្ណោះ)
- សំណង់
- ស្រែចំការ
- សេវាកម្មក្នុងផ្ទះ/ក្នុងស្រុក (មេដោះ, ការសម្អាតផ្ទះជាដើម)
- បណ្ណាល័យ (នៅខាងក្នុងមានចំនួនកំណត់)
- ផលិតកម្ម
- ទីកន្លែងមើលកុនពីក្នុងឡាន
- សារមន្ទីរ (សម្រាប់ពិព័រណ៍នៅខាងក្រៅតែប៉ុណ្ណោះ)
- សេវាកម្មផ្ទាល់ខ្លួន (ដូចជាហាងសម្អាងសក់និងហាងក្រចក, ហាងកាត់សក់, កន្លែងសាក់ ជាដើម។ ល។ ដោយមានចំនួនកំណត់នៅខាងក្នុង)
- ការសម្អិតសម្អាងសត្វចិញ្ចឹម
- សេវាកម្មអ្នកអាជីប/អាជីវកម្មដែលមានមូលដ្ឋាននៅការិយាល័យ (ត្រូវធ្វើការងារពីផ្ទះ បើអាចធ្វើទៅបាន អាជីវកម្មមានកម្រិតកំណត់ ហើយមិនអាចបើកបម្រើសាធារណៈបានទេ)
- អចលនទ្រព្យ (ហាមបើកអោយអថិតិជនមកមើលផ្ទះ)
- ភោជនីយដ្ឋាន/បាលក់ស្រា (បរិភោគនៅខាងក្រៅហាងនិងយកទៅបរិភោគនៅឯផ្ទះតែប៉ុណ្ណោះ)
- ហាងលក់ខោអាវ (អនុញ្ញាតអោយទិញនៅក្នុងហាង តែចំនួនមនុស្សត្រូវមានកំណត់)