Skip to main content
King County logo

This page is also available in PDF format.


កុមារភាគច្រើនដែលកើតជំងឺកូវិដ-១៩ គឺជាករណីដែលមានរោគសញ្ញាស្រាល ។ ទោះជាយ៉ាងណាក៏ដោយ កុមារនិងយុវជនមួយចំនួនអាចលេចចេញនូវរោគសញ្ញាស្មុគស្មាញដ៏កម្រខ្លះៗដែលអាចប៉ះពាល់យ៉ាងខ្លាំងដល់មនុស្សវ័យក្មេងដែលកើតជំងឺកូវិដ-១៩ ។ រោគសញ្ញាស្មុគស្មាញនោះត្រូវបានហៅថា “បណ្តុំរោគសញ្ញានៃការរលាកនៅលើច្រើនប្រព័ន្ធនៃរាងកាយកុមារ” (Multisystem Inflammation Syndrome in Children) ឬហៅកាត់ថា MIS-C ។ កុមារឬយុវជនដែលមានបណ្តុំរោគសញ្ញានេះនឹងត្រូវបានអនុញ្ញាតឲ្យចូលសម្រាកនៅក្នុងមន្ទីរពេទ្យជាចាំបាច់ ដើម្បីទទួលការព្យាបាល ។ មិនមែនកុមារគ្រប់រូបដែលមានបណ្តុំរោគសញ្ញា MIS-C នឹងមានរោគសញ្ញានៃជំងឺកូវិដ-១៩ នោះទេ ហើយកុមារមួយចំនួនអាចនឹងមានរោគសញ្ញានៃជំងឺកូវិដ-១៩ ច្រើនសប្តាហ៍ពីមុនមក ។

ទោះបីរោគសញ្ញានោះកម្រនឹងឃើញមាននៅលើកុមារក៏ដោយ ឪពុកម្តាយនិងអ្នកថែទាំកុមារត្រូវយកចិត្តទុកដាក់តាមសង្កេតមើលកុមារនូវរោគសញ្ញាមួយចំនួនដូចខាងក្រោមនេះ ៖

  • គ្រុនក្ដៅមិនបាត់លើស២៤ម៉ោង
  • អស់កម្លាំង, មានអារម្មណ៌ហត់នឿយខ្លាំង
  • ឈឺពោះ
  • រាគរុះ
  • ចង្អោរ
  • កន្ទាលត្រអាក
  • ជំងឺភ្នែកក្រហម
  • ឈឺក

សូមទាក់ទងវេជ្ជបណ្ឌិតរបស់អ្នកជាបន្ទាន់ប្រសិនបើកូនរបស់អ្នកមានរោគសញ្ញាណាមួយក្នុងចំណោមរោគសញ្ញាទាំងនេះ ។

ប្រសិនបើកូនរបស់អ្នកមានរោគសញ្ញាដ៏ធ្ងន់ធ្ងរខាងក្រោមនេះ សូមបញ្ជូនកូនអ្នកទៅមន្ទីរសង្គ្រោះបន្ទាន់ ៖

  • ពិបាកដកដង្ហើម
  • ឈឺទ្រូង ឬតឹងទ្រូង
  • បបូរមាត់ឬមុខឡើងពណ៌ស្វាយ
  • ឈឺពោះខ្លាំង
  • វង្វេងវង្វាន់ស្មារតី
  • មិនអាចដឹងខ្លួនបានយូរ ឬមិនអាចភ្ញាក់ដឹងខ្លួន

ប្រសិន បើ អ្នក មិន មាន វេជ្ជបណ្ឌិត ប្រចាំ គ្រួសារ ទេ សូម ទាក់ទង មក ការិយាល័យ នៃ “កម្មវិធី ទទួល សេវា សុខភាព សហគមន៍” (Community Health Access Program or CHAP) (គេហទំព័រជាភាសារអង់គ្លេស) ដើម្បី ស្វែង រក ទន្តបណ្ឌិត, វេជ្ជបណ្ឌិត ឬ គិលានុបដ្ឋាយិកា ម្នាក់ និង សេវា ថែទាំ សុខភាព ប្រកប ដោយ គុណភាព ដែល អ្នក មាន លទ្ធភាព បង់ប្រាក់ បាន ។ វាជាសេវាកម្មឥតគិតថ្លៃ ហើយមានអ្នកបកប្រែភាសារ។

សូមស្វែងយល់ ចំណេះដឹង បន្ថែម ពី “ មជ្ឈមណ្ឌល គ្រប់គ្រង និង ទប់ស្កាត់ ជំងឺ ឆ្លង នៃ សហរដ្ឋ អាមេរិក” (CDC) ព្រមទាំង ព័ត៌មាន ដែល គេ បាន បកប្រែ ជា ភាសា អេស្ប៉ាញ, ភាសា កូរ៉េ, ភាសា វៀតណាម និង ភាសា ចិន ។