
តើការស្ទង់មតិអំពីសុខភាព (Health Survey) នៃកម្មវិធី Best Starts for Kids គឺជាអ្វី?
នោះគឺជាការស្ទង់មតិមួយដើម្បីឈ្វេងយល់អំពីសុខភាព, សុខុមាលភាព, ភាពរឹងមាំ និងតម្រូវការទាំងឡាយរបស់កុមារនិងក្រុមគ្រសាររបស់ពួកគេដែលកំពុងរស់នៅក្នុងឃីងខោនធី (King County) ។
ការស្ទង់មតិ Kids Health Survey ផ្ដោតចំណាប់អារម្មណ៍ទៅលើក្រុមគ្រួសារទាំងឡាយដែលរស់នៅក្នុង King County ដែលកូនចៅរបស់ពួកគេកំពុងរៀននៅសាលាបឋមសិក្សា ឬមានអាយុតិចជាងនោះ ។
សំណួរទាំងអស់នៅក្នុងការស្ទង់មតិ Kids Health Survey នឹងសួរអ្នកអំពីសុខភាពរបស់កូនចៅអ្នក ។ ឧទាហរណ៍ ៖
សុខុមាលភាពរបស់កុមារ |
ទម្ងន់នៅក្នុងកម្រិតមានសុខភាពល្អ |
ការគាំទ្រពីសហគមន៍ |
ការប្រស្រ័យទាក់ទងរវាងឪពុកម្ដាយនិងកុមារ |
សកម្មភាពលេងកម្សាន្ត |
តម្រូវការជាមូលដ្ឋាន |
ការបំបៅកូនដោយទឹកដោះម្ដាយ |
បទពិសោធន៍នៅសាលារៀន |
ភាពរឹងមាំរបស់គ្រួសារ |
បទពិសោធន៍កាលពីនៅវ័យក្មេង |
សេវាថែទាំកុមារជាទូទៅនិងការមើលថែកុមារនៅក្រោយម៉ោងសាលារៀន |
ការគាំទ្ររបស់ឪពុកម្ដាយ |
¿តើនរណាខ្លះអាចចូលរួមក្នុងការស្ទង់មតិនេះ?
- ឪពុកម្ដាយគ្រប់រូបនៅក្នុង King County ដែលកូនចៅរបស់ពួកគាត់កំពុងរៀននៅថ្នាក់បឋមសិក្សា ត្រូវបានអញ្ជើញឱ្យចូលរួមបំពេញសំណួរស្ទង់មតិអំពីសុខភាពកុមារ (Kids Health Survey) នៅដើមឆ្នាំ ២០២១ ។
- អ្នកអាចបំពេញសំណួរនៃការស្ទង់មតិក្នុងភាសាណាមួយក្នុងចំណោម ៧ ភាសា ពោលគឺ ភាសាអង់គ្លេស, ចិន, កូរ៉េ, រុស្ស៊ី, អេស្ប៉ាញ៉ុល, សូម៉ាលី, និង វៀតណាម ។
- ចាប់ពីខែមករាដល់ខែមីនាឆ្នាំ ២០២១ ឪពុកម្ដាយ ឬអាណាព្យាបាលសិស្សនៅតំបន់ King County ចំនួនប្រហែល ១៥០០០ នាក់នឹងត្រូវបានជ្រើសរើសតាមរបៀបចាប់ឆ្នោតដោយចៃដន្យដើម្បីចូលរួមក្នុងការស្ទង់មតិនេះ ។ ប្រសិនបើគ្រួសាររបស់អ្នកត្រូវបានជ្រើសរើសមែន អ្នកនឹងទទួលបានសំបុត្រនិងសេចក្តីណែនាំអំពីរបៀបបំពេញការស្ទង់មតិ Kids Health Survey នេះ ។
- ចាប់ពីខែមេសាដល់ខែមិថុនាឆ្នាំ ២០២១ ការស្ទង់មតិ Kids Health Survey នឹងត្រូវបានរៀបចំសម្រាប់គ្រប់ឪពុកម្ដាយឬអាណាព្យាបាលសិស្សដែលមានអាយុចូលរៀននៅថ្នាក់បឋមសិក្សា ឬអាយុតិចជាងនោះ ។
កម្មវិធី Best Starts for Kids កំពុងសហការយ៉ាងស្អិតល្មួតជាមួយនឹងការិយាល័យស្រាវជ្រាវអំពីការស្ទង់មតិ (Survey Research Division) នៃមហាវិទ្យាល័យសង្គមកិច្ច (School of Social Work) របស់សកលវិទ្យាល័យវ៉ាស៊ីងថុន (University of Washington) ដើម្បីដឹកនាំការស្ទង់មតិ Kids Health Survey នេះ ។
¿ហេតុអ្វីខ្ញុំគួរចូលរួមក្នុងការស្ទង់មតិនេះ ?
- យោបល់របស់អ្នកពិតជាមានសារៈសំខាន់ ។
- ព័ត៌មានដែលបានផ្ដល់ដោយឪពុកម្ដាយសិស្សតាមរយៈការស្ទង់មតិ Kids Health Survey នឹងជួយតម្រង់ទិសកម្មវិធី Best Starts for Kids Initiative ដែលទទួលបានការគាំទ្រពីអ្នកបោះឆ្នោតទាំងឡាយ ។
- បុគ្គលិកនៃកម្មវិធី Best Starts for Kids ខិតខំធ្វើយ៉ាងណាដើម្បីធានាថា កុមារគ្រប់គ្នា រាប់ទាំងកូនរបស់អ្នកផងដែរ មានឱកាសដ៏ប្រសើរបំផុតដើម្បីសម្រេចជោគជ័យក្នុងជីវិត ។
- ការស្ទង់មតិ Kids Health Survey នឹងជួយយើងខ្ញុំឲ្យយល់កាន់តែច្បាស់ថែមទៀតនូវភាពរឹងមាំនិងតម្រូវការរបស់កុមារនៅក្នុងសហគមន៍របស់យើង ពោលគឺ សហគមន៍ចម្រុះជនជាតិដែលមានវប្បធម៌និងភាសាខុសៗគ្នានៅក្នុង King County ។
- កម្មវិធី Best Starts for Kids នឹងចែកចាយនូវអ្វីៗដែលយើងយល់ដឹងពីការស្ទង់មតិនេះនៅលើប្រព័ន្ធផ្សព្វផ្សាយប្រភេទប្លុក (blog) និងនៅលើវ៉ិបសៃថ៍របស់យើង ។
- ការស្ទង់មតិនឹងដាក់ឲ្យដំណើរការបន្តមួយរយៈកាលដើម្បីជួយឲ្យយើងត្រួតពិនិត្យមើលថាតើយើងកំពុងចូលរួមជួយធ្វើឲ្យមានការផ្លាស់ប្ដូរយ៉ាងណាខ្លះនៅក្នុងសុខភាពរបស់កុមារនៅក្នុងតំបន់ King County នេះ ។
- ការចូលរួមរបស់អ្នកនៅក្នុងការស្ទង់មតិនេះគឺជាការស្ម័គ្រចិត្តទាំងស្រុង ហើយអ្នកអាចរំលងសំណួរណាមួយក៏បាន ឬឈប់ឆ្លើយសំណួរទាំងអស់នៅពេលណាក៏បាន ។
¿តើកូនខ្ញុំត្រូវបានជ្រើសរើសឲ្យចូលរួមការស្ទង់មតិ តាមរបៀបចាប់ឆ្នោតដោយចៃដន្យយ៉ាងដូចម្ដេច?
यदि आपके परिवार को मेल में एक पत्र मिला है, तो आपके बच्चे को भाग लेने के लिए यादृच्छिक रूप से चुना गया था
- आपके बच्चे का नाम और उनके माता-पिता / अभिभावक संपर्क जानकारी सार्वजनिक स्वास्थ्य - सिएटल द्वारा सुरक्षित और सुरक्षित रूप से एकत्र किए गए हैं
- यादृच्छिक चयन के माध्यम से, यह एक बेहतर मौका है कि परिणाम सभी किंग काउंटी के छोटे बच्चों वाले परिवार की राय और अनुभवों को प्रतिबिंबित करेंगे
¿यह अध्ययन मेरी जानकारी को कैसे सुरक्षित और गोपनीय रखता है?
ប្រសិនបើគ្រួសាររបស់អ្នកទទួលបានសំបុត្រមួយច្បាប់ កូនរបស់អ្នកត្រូវបានជ្រើសរើសតាមរបៀបចាប់ឆ្នោតដោយចៃដន្យដើម្បីឲ្យចូលរួមក្នុងការស្ទង់មតិ ៖
- ឈ្មោះកូនរបស់អ្នកនិងព័ត៌មានសម្រាប់ទាក់ទងរបស់ឪពុកម្ដាយ ឬអាណាព្យាបាលរបស់ពួកគេ គឺត្រូវបានប្រមូលយកតាមរបៀបមួយប្រកបដោយសុវត្ថិភាពនិងជាសម្ងាត់បំផុត ដោយបុគ្គលិកនៃក្រសួងសុខភាពសាធារណៈនៃក្រុងស៊ីអាថលនិងឃីងខោនធី (Public Health – Seattle & King County), ដោយសហការជាមួយក្រសួងសុខភាពសាធារណៈនៃរដ្ឋវ៉ាស៊ីងថុន (Washington State Department of Health) និងនាយកដ្ឋានគ្រប់គ្រងសាលារៀនសាធារណៈរបស់ឃីងខោនធី (King County’s public school districts) ។
- តាមរយៈការជ្រើសរើសតាមរបៀបចាប់ឆ្នោតដោយចៃដន្យ លទ្ធផលទទួលបានពីការស្ទង់មតិនេះ នឹងមានឱកាសដ៏ប្រសើរមួយដើម្បីឆ្លុះបញ្ចាំងអំពីមតិនិងបទពិសោធន៍របស់គ្រួសារទាំងអស់នៅក្នុង King County ដែលមានកូនតូចៗ ។
តើបុគ្គលិកដែលដឹកនាំការសិក្សានេះធ្វើយ៉ាងណាដើម្បីរក្សាព័ត៌មានរបស់ខ្ញុំឲ្យមានសុវត្ថិភាពនិងទុកជាសម្ងាត់ ?
- គ្រប់ចម្លើយរបស់អ្នកនឹងត្រូវបានរក្សាទុកជាសម្ងាត់បំផុត ។
- មានតែបុគ្គលិកដែលបានទទួលការបណ្ដុះបណ្ដាល និងមានការអនុញ្ញាតឲ្យធ្វើកិច្ចការជាមួយព័ត៌មានដែលគេរក្សាទុកជាសម្ងាត់នោះប៉ុណ្ណោះ ទើបអាចមើលចម្លើយទាំងនោះ ហើយគ្រប់ទិន្នន័យត្រូវបានរក្សាទុកយ៉ាងយកចិត្តទុកដាក់បំផុត ដោយប្រើបច្ចេកវិជ្ជាសម្រាប់ចាក់សោរក្សាព័ត៌មានទុក ។
- ឈ្មោះរបស់កុមារនឹងត្រូវបានលុបចោលដើម្បីរក្សាជាសម្ងាត់នូវចម្លើយទាំងឡាយ ហើយលទ្ធផលសង្ខេបនឹងត្រូវបានចែកចាយជាសាធារណៈ ។
- មិនមានគ្រួសារឬបុគ្គលណាមួយអាចត្រូវបានគេស្គាល់អត្តសញ្ញាណទេ ហើយទិន្នន័យនឹងត្រូវបានប្រមូលសម្រាប់តែផ្ដល់ព័ត៌មានសម្រាប់តម្រង់ទិសការងាររបស់គម្រោង Best Starts for Kids ប៉ុណ្ណោះ ។
- ព័ត៌មានរបស់អ្នកមានសុវត្ថិភាពបំផុតក្នុងការផ្ដល់ជូនតាមបណ្ដាញអ៊ិនធឺណិត ។
- គ្រប់ព័ត៌មាននៃការស្ទង់មតិត្រូវបានប្រមូលយកតាមស្តង់ដារនៃការរក្សាសន្តិសុខ និងលាក់កំបាំងតាមលេខកូដយ៉ាងតឹងរឹងបំផុត ។
- យើងនឹងមិនស្នើសុំពីអ្នកឬពីកូនរបស់អ្នកនូវព័ត៌មានដូចជា ៖
- លេខសូស្យាល់ (SSN)
- ព័ត៌មានក្រេឌីតកាត
- ព័ត៌មាននៃគណនីធនាគារ
- លុយកាក់ឬការផ្ដល់អំណោយ
ដើម្បីទទួលបានព័ត៌មានបន្ថែម សូមទាក់ទង ៖
Sokunthea Ok