ប្រសិនបើនេះជាភាពអាសន្ន, សូមទូរស័ព្ទទៅលេខ 9-1-1 សូមស្វាគមន៍មកកាន់ប្រព័ន្ធរាយការណ៍លើបណ្ដាញអ៊ីនធឺណិតរបស់ការិយាល័យនគរបាលនៃតំបន់ King County (King County Sheriff's Office Online Reporting System)។ លោកអ្នកអាចរាយការណ៍អំពីឧបត្តិហេតរបស់លោកអ្នក ដោយមិនចាំបាច់ចំណាយពេលរង់ចាំយូរទេ ហើយលោកអ្នកអាចបោះពុម្ពយកសំណៅចម្លងស្របច្បាប់បានភ្លាមៗ។ ដើម្បីប្រើប្រាស់ប្រព័ន្ធរាយការលើបណ្ដាញអ៊ីនធឺណិតនេះ, ករណីនីមួយៗនៃសេចក្ដីថ្លែងការណ៍នានាខាងក្រោមនេះត្រូវតែជាការពិត ៖ នេះមិនមែនជាករណីភាពអាសន្ន
នេះមិនមែនជាករណីឧក្រិដ្ឋកម្មដែលកំពុងប្រព្រឹត្តទៅ
ឧបត្តិហេតុនេះបានកើតឡើងមិននៅក្រៅដែនសមត្ថកិច្ចរបស់តំបន់ King County ឬមិននៅក្រៅក្រវាត់ក្រុងទាំងប៉ុន្មាន ដែលចុះនៅផ្នែកខាងក្រោមនៃទំព័រនេះ
គ្មានជនជាប់សង្ស័យណាម្នាក់ត្រូវបានគេស្គាល់មុខ
គ្មានភ័ស្តុតាងអ្វីមួយត្រូវបានគេបន្សល់ទុក
ករណីនេះមិនបានកើតឡើងនៅលើផ្លូវថ្នល់ស្តេតហ្វ្រ៊ីវេយ៍ (state freeway)
ករណីនេះមិនបានកើតឡើងនៅលើរថយន្តក្រុង Sound Transit ឬរថយន្តក្រុង Metro bus
លោកអ្នកត្រូវជាជនរងគ្រោះពីឧក្រិដ្ឋកម្មនេះ
លោកអ្នកមានអាសយដ្ឋានអ៊ីមែលណាមួយដែលអាចប្រើការបាន
បើករណីទាំងអស់ខាងលើនេះសុទ្ធជាការពិត, នោះលោកអ្នកអាចរាយការណ៍អំពីឧបត្តិហេតុលើបណ្ដាញអ៊ីនធឺណិតនេះបានហើយ។ សូមឲ្យប្រាកដថា លោកអ្នកបានបិទកម្មវិធីទប់ស្កាត់អត្ថបទបណ្ដែត (pop-up blocking) របស់លោកអ្នកស្រេចបាច់សិន មុននឹងលោកអ្នកបំពេញសេចក្ដីរាយការណ៍របស់លោកអ្នក។ បើករណីណាមួយខាងលើនេះមិនពិត, សូមអានមើលផ្នែកសំណួរដែលគេសួរជាញឹកញាប់របស់យើងខ្ញុំ, ឬសូមទូរស័ព្ទទាក់ទងទៅបណ្ដាញដោះស្រាយវិបត្តិមិនមែនភាពអាសន្នរបស់យើងខ្ញុំ តាមលេខ 206-296-3311 ដើម្បីឲ្យយើងខ្ញុំអាចជួយលោកអ្នក បំពេញបែបបទរាយការណ៍របស់លោកអ្នក។ ខណៈកំពុងបំពេញសេចក្ដីរាយការណ៍លើបណ្ដាញអ៊ីនធឺណិត, ព័ត៌មានដែលយើងខ្ញុំស្នើសុំ ដោយមានសញ្ញាផ្កាយពណ៌ក្រហម * (red asterisk *) គឺជាព័ត៌មានដែលតម្រូវជាចាំបាច់។ លោកអ្នកត្រូវតែមានអាសយដ្ឋានអ៊ីមែលដែលអាចប្រើការបាន ដើម្បីរាយការណ៍អំពីឧក្រិដ្ឋកម្មនេះលើបណ្ដាញអ៊ីនធឺណិត; សេចក្ដីរាយការអំពីសកម្មភាពប្រើប្រាស់គ្រឿងញៀន (Narcotics Activity Reports) គឺជាសេចក្ដីរាយការតែមួយគត់ដែលត្រូវបានលើកលែង។ សម្រាប់អស់ទាំងប្រភេទនៃសេចក្តីរាយការណ៍អំពីឧបត្តិហេតុផ្សេងៗទៀត, អាយសដ្ឋានអ៊ីមែលដែលលោកផ្ដល់នៅក្នុងនេះគឺជាអាសយដ្ឋាន ដែលយើងខ្ញុំនឹងផ្ញើសំណៅចម្លងនៃសេចក្ដីរាយការណ៍នានា ទៅជូន។ ក្រោយពេលបំពេញនីតិវិធីនេះចប់ហើយ, លោកអ្នកនឹង ៖ ឃើញពាក្យ ៖ "Your online police report has been submitted" ("សេចក្ដីរាយការណ៍ដល់ប៉ូលិសលើបណ្ដាញអ៊ីនធឺណិតរបស់លោកអ្នកបានផ្ញើចេញរួចហើយ")។
លោកអ្នកទទួលបានលេខសំណុំរឿងនៃសេចក្ដីរាយការណ៍នេះមួយជាបណ្ដោះអាសន្ន។
នៅពេលសេចក្ដីរាយការណ៍នេះត្រូវបានអនុម័តរួមហើយ, នោះលោកអ្នកនឹងទទួលបានអ៊ីមែលមួយច្បាប់នៅក្នុងរយៈពេលប្រាំថ្ងៃ ដើម្បីផ្ដល់ជូនលោកអ្នកនូវលេខសំណុំរឿងអចិន្ត្រៃយ៍មួយ។ សំណៅចម្លងនៃសេចក្ដីរាយការណ៍របស់លោកអ្នកនឹងត្រូវបានភ្ជាប់ជូននៅក្នុងអ៊ីមែលនោះ។
លោកអ្នកអាចបោះពុម្ពសំណៅចម្លងនៃសេចក្ដីរាយការណ៍ដល់ប៉ូលិសនេះមួយច្បាប់ ដើម្បីទុកជាឯកសាររបស់លោកអ្នក។
សូមសម្គាល់ ៖ គ្រប់សេចក្ដីរាយការណ៍ទាំងអស់ ដែលបានរាយការណ៍តាមអ៊ីនធឺណិត នឹងត្រូវគេត្រួតពិនិត្យ។
បើសេចក្ដីរាយការណ៍របស់លោកអ្នកមិនស្រប់តាមលក្ខណវិនិច្ឆ័យនៃសេចក្ដីរាយការណ៍លើបណ្ដាញអ៊ីនធឺណិតទេ, លោកអ្នកនឹងទទួលបានសេចក្ដីជូនដំណឹងជាលាយលក្ខណ៍អក្សរ។
នៅពេលត្រួតពិនិត្យ, បើសំណុំរឿងរបស់លោកអ្នកទាមទារឲ្យមានការស៊ើបអង្កេតបន្ថែមទៀត, លោកអ្នកអាននឹងត្រូវគេទាក់ទង។
បញ្ជីស្ដីពីប្រភេទឧបត្តិហេតុទាំងនានាមានបម្រុងជូន សម្រាប់ការធ្វើសេចក្ដីរាយការណ៍លើបណ្ដាញអ៊ីនធឺណិត ដូចតទៅ; សូមមើលបញ្ជីនៃឧទាហរណ៍ស្ដីពីប្រភេទនៃសេចក្ដីរាយការណ៍ចោរកម្មរបស់យើងខ្ញុំ។ បើលោកអ្នកត្រូវការបញ្ចូលព័ត៌មានបន្ថែមលើសេចក្ដីរាយការណ៍ណាមួយ ដែលលោកអ្នកបានរាយការណ៍តាមទូរស័ព្ទ, តាមអ៊ីនធឺណិត, ឬតាមការរាយការណ៍ដោយផ្ទាល់ដល់មន្ត្រីមានសមត្ថកិច្ចណាម្នាក់ពីមុនរួចហើយ, នោះចូរជ្រើសរើសយកប្រភេទនៃសេចក្ដីរាយការណ៍ដើម ដែលលោកអ្នកបានប្រើ ហើយចូរចុចលើពាក្យ "Supplemental" ("ការបំពេញបន្ថែម")។ បើលោកអ្នកបានរាយការណ៍អំពីចោរកម្មចូលផ្ទះ ដល់មន្ត្រីមានសមត្ថកិច្ចណាម្នាក់ នៅនឹងកន្លែងកើតឧបត្តិហេតុពីមុនរួចហើយ, នោះចូរជ្រើសរើសយក "Burglary follow up" ("ការបន្តការរាយការណ៍អំពីចោរកម្មចូលផ្ទះ") ដើម្បីបញ្ចូលព័ត៌មានបន្ថែម ដោយប្រើប្រព័ន្ធរាយការណ៍លើបណ្ដាញអ៊ីនធឺណិតនេះ។ តំណទាំងឡាយ ដែលមានភ្ជាប់ដោយសញ្ញាផ្កាយមួយ បង្ហាញថា តំណទាំងនេះនឹងមានបើកបង្អួចកម្មវិធីរុករកថ្មី។ តាមរយៈការចុចប៉ូតុង “Start report,” លោកអ្នកបានបញ្ជាក់ជាផ្លូវច្បាប់ថា លោកអ្នកបានយល់ជ្រាប់ថា ការធ្វើសេចក្ដីរាយការណ៍ក្លែងក្លាយគឺជាបទឧក្រិដ្ឋ។
(ចាប់ផ្ដើមរាយការណ៍) ** សម្រាប់សេចក្ដីរាយការណ៍ទាំងឡាយណាដែលពាក់ព័ន្ធនឹងអាកាសយានដ្ឋាន SeaTac, សូមទាក់ទងភ្នាក់ងារប៉ូលិសនៃអាកាសយានដ្ឋាន Port of Seattle។
|