Skip to main content

U_Visa - Cambodian Translation

U_Visa - Cambodian Translation

ទិដ្ឋាការ U- I-918 ញត្តិសម្រាប់លិខិតបញ្ជាក់ស្ថានភាពមិនមែនជាអន្តោប្រវេសន៍  

ស្ថិតក្រោមការចាត់ចែងរបស់ក្រសួងសន្តិសុខផ្ទៃក្នុង (Department of Homeland Security) ទិដ្ឋាការប្រភេទ U ជាផ្នែកមួយសម្រាប់ជួយការពារអន្តោ​ប្រវេសន៍ចំពោះជនរងគ្រោះដែលរងពី អំពើឧក្រិដ្ឋ និងសមាជិកគ្រួសារ​របស់​ពួកគេទាំងអស់ពាក់ព័ន្ធនឹងការរងគ្រោះពីឧក្រិដ្ឋកម្ម (តាមភាពសម​រម្យ) ដែលអ្នកទាំងនោះបានជួយចំពោះ​ការ​ពង្រឹង​ច្បាប់ ក្នុងការរក្សាការ​ស៊ើប​អង្កេត ឬការកាត់ក្តីចំពោះសកម្ម​ភាព​ឧក្រិដ្ឋកម្ម ។ នេះគឺជាទិដ្ឋាការបណ្តោះ​អាសន្ន ដែលអាចមាន​សុពល​ភាព​រហូតដល់បួនឆ្នាំ ហើយក្នុងករណី​ខ្លះ ទិដ្ឋាការនេះអាចត្រូវពន្យារពេលផុត​សុពលភាព​បាន​ទៀតផង ។  

មិនមែនថាជនអន្តោប្រវេសន៍ទាំងអស់សុទ្ធតែបានទទួលទិដ្ឋាការ U ដោយស្វ័យប្រវត្តិឡើយ ហើយជនអន្តោ​ប្រវេសន៍​ណាមួយអាចបានទទួល​ទិដ្ឋាការនេះ តែក្នុងករណីដែលខ្លួនបានផ្ញើសំណុំឯកសារដែល​សមរម្យ​មកកាន់​ក្រសួង​សន្តិសុខផ្ទៃក្នុងតាមរយៈភ្នាក់ងារពង្រឹងច្បាប់ដែលប្រតិបត្តិការក្នុងតំបន់​ដែល​អំពើឧក្រិដ្ឋកម្ម​នោះបាន​កើតឡើង ។ 

ប្រសិនបើឧប្បទ្ទវហេតុ​នោះបានកើតឡើងនៅក្នុងតំបន់​យុត្តាធិការនៃការិយាល័យនគរបាលប្រចាំតំបន់​នៃស្រុក​ឃិង (King County Sheriff’s Office) ពេលនោះ​អ្នកដាក់ពាក្យសុំទិដ្ឋាការនេះ ត្រូវដាក់ជូនឯកសារ I-918 របស់​ពួក​គេ​ដែលបានបំពេញរួចរាល់មកកាន់​ការិយាល័យនេះ ដើម្បីសុំលិខិតបញ្ជាក់ចំពោះ​ញត្តិ ។ មន្ត្រីទទួល​បន្ទុក​ចេញ​លិខិត​បញ្ជាក់ញត្តិស្ថានភាពមិនមែន​ជាអន្តោប្រវេសន៍នេះគឺនគរបាល ចន អឺគូហាដ (Sheriff Mitzi Johanknecht) ។ 

ដើម្បីបានការបញ្ជាក់ញត្តិស្ថានភាពមិនមែនអន្តោប្រវេសន៍ អ្នកដាក់ញត្តិ ត្រូវដាក់ជូននូវ​ភស្តុតាង ភ្ជាប់មកជាមួយ​នឹងញត្តិរបស់ខ្លួន ចំពោះកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយនឹង​ការពង្រឹងច្បាប់ ។ ជំនួយការរបស់​នគរបាល​ប្រចាំ​តំបន់​ ឬអ្នកស៊ើបអង្កេតដែលពាក់ព័ន្ធក្នុងរឿងនេះ ត្រូវតែបញ្ជាក់ស្របគ្នាថា អ្នកដាក់ពាក្យសុំ​ទិដ្ឋាការ​ U បានធ្វើកិច្ចសហប្រតិបត្តិការទាំងជាមួយក្រុមពង្រឹងច្បាប់ និងសហប្រតិបត្តិការជាមួយការកាត់ទោសណាមួយ​ចំពោះ​អំពើឧក្រិដ្ឋកម្មនេះ នៅមុនពេលដែលនគរបាល  Urquhart អាចចេញលិខិតបញ្ជាក់ជូនបាន ។ 

ពាក្យសុំទាំងឡាយ ត្រូវតែបញ្ជូនទៅកាន់សារ៉ា ហ្វ៊ិតហ្ស៊ិបប៊ន (Sara Fitzgibbons) ប្រធានផ្នែកកំណត់ត្រា (Records Supervisor) សម្រាប់ការសិក្សាស្រាវជ្រាវ និងដំណើរការវិភាគទិន្នន័យ ។ ពេលនោះឯកសារដែល​បានបញ្ចូលទៅក្នុងសំណុំទិន្នន័យរួចហើយ នឹងត្រូវបញ្ជូនទៅកាន់នគរបាល Urquhart សម្រាប់ការចេញបញ្ជា/ចុះ​ហត្ថលេខាផ្តល់ការបញ្ជាក់ ។ 

King County Sheriff’s Office មិនមែនស្ថិតក្រោមកាតព្វកិច្ចផ្លូវច្បាប់ណាមួយ ដើម្បីផ្តល់ការគាំទ្រចំពោះ​ការសារ​ភាព​ណា​មួយ ហើយអាចធ្វើដូចនោះបានដែលផ្អែកលើការសំរេចចិត្តដោយការិយាល័យរបស់ខ្លួន ។ លិខិត​បញ្ជាក់ស្ថានភាព​មិនមែនជាអន្តោប្រវេសន៍ មិនអាចផ្តល់ជូនបានដោយស្វ័យប្រវត្តិនូវអត្ថប្រយោជន៍អន្តោ​ប្រវេសន៍​ឡើយ ។ បើ​គ្មាន​​លិខិតបញ្ជាក់​ចំពោះកិច្ចសហប្រតិបត្តិ​ការពង្រឹងច្បាប់ទេ ការសុំទិដ្ឋាការ U មិន​អាចផ្តល់ជូនបានឡើយ ។ 

សម្រាប់ព័ត៌មានបន្ថែម អំពីដំណើរការដាក់ញត្តិ និងសំណុំបែបបទដែលត្រូវប្រើ សូមទស្សនាគេហទំព័រ http://www.uscis.gov/i-918

សូមបញ្ជូនពាក្យសុំទាំងឡាយ ទៅកាន់អាសយដ្ឋានដូចខាងក្រោម ៖ 

King County Sheriff
Attn: Zoraida Arias
516 3rd Ave  #W116
Seattle, WA 98104
 

សម្រាប់ការសាកសួរនានា សូមផ្ញើអ៊ីម៉េលទៅកាន់ KCSOUvisa@kingcounty.gov  ឬទូរស័ព្ទទៅកាន់ ៖ (206) 263-3199
expand_less